ប្រព័ន្ធកម្មវិធីផ្ញើសារ

MPTC CHAT

កម្មវិធីថ្មីសម្រាប់ជជែក ផ្ញើសារ និងសម្រួលការងារ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ប្រព័ន្ធកម្មវិធី MPTC CHAT

លក្ខណៈពិសេសនៃប្រព័ន្ធកម្មវិធី

ប្រព័ន្ធកម្មវិធី MPTC CHAT ជាប្រព័ន្ធកម្មវិធីសម្រាប់ជជែក ផ្ញើសារ ការហៅជាសម្លេង ក៏ដូចជាសម្រួលដល់ការងារក្នុង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ប្រព័ន្ធកម្មវិធី MPTC CHAT មិនត្រឹមតែមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ប៉ុណ្ណោះទេ ប៉ុន្តែវាមានមុខងារ ដែលឱ្យលោកអ្នកងាកមកប្រើប្រាស់ប្រព័ន្ធកម្មវិធី MPTC CHAT ជំនួសឱ្យកម្មវិធីផ្សេងៗ ទាំងស្រុង។

សាវតានៃការបង្កើតប្រព័ន្ធកម្មវិធី

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មវិធីទំនាក់ទំនង ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងក្របខណ្ឌការងារក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំ និងជំរុញការងារអភិវឌ្ឍប្រព័ន្ធកម្មវិធីទំនាក់ទំនងនេះ ដោយសម្រេចបាននូវកម្មវិធីមួយឈ្មោះថា MPTC CHAT។ វាជាសមិទ្ធិផលថ្មីមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើតកម្មវិធីនេះ បានដោយខ្លួនឯង។

របៀបបង្កើតគណនី (ចុះឈ្មោះ)

រៀនពីរបៀបប្រើប្រាស់កម្មវិធី