កម្មវិធីទំនាក់ទំនងការងារផ្ទៃក្នុង MPTC CHAT
សមិទ្ធិផលថ្មីមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើតកម្មវិធីនេះ បានដោយខ្លួនឯង។
កម្មវិធីទូរស័ព្ទ
កម្មវិធីកុំព្យូទ័រ
កម្មវិធី MPTC CHAT
លក្ខណៈពិសេសនៃកម្មវិធី
កម្មវិធី MPTC CHAT ជាកម្មវិធីសម្រាប់ជជែក ផ្ញើសារ ការហៅជាសម្លេង ក៏ដូចជាសម្រួលដល់ការងារផ្ទៃក្នុង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ កម្មវិធី MPTC CHAT មិនត្រឹមតែមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ប៉ុណ្ណោះទេ ប៉ុន្តែវាមានមុខងារ ដែលឱ្យលោកអ្នកងាកមកប្រើប្រាស់កម្មវិធី MPTC CHAT ជំនួសឱ្យកម្មវិធីផ្សេងៗ ទាំងស្រុង។
សាវតានៃការបង្កើតកម្មវិធី
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មវិធីទំនាក់ទំនង ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងក្របខណ្ឌការងារក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំ និងជំរុញការងារអភិវឌ្ឍកម្មវិធីទំនាក់ទំនងនេះ ដោយសម្រេចបាននូវកម្មវិធីមួយឈ្មោះថា MPTC CHAT។ វាជាសមិទ្ធិផលថ្មីមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើតកម្មវិធីនេះ បានដោយខ្លួនឯង។
របៀបទាញយក និងតម្លើងកម្មវិធី
ជំហានទី១
សូមលោកអ្នក ចុចចូលនូវកម្មវិធី App Store ហើយស្វែងរកកម្មវិធីដើម្បីទាញយកកម្មវិធីមកតំឡើង។
ជំហានទី២
ចុចលើឈ្មោះកម្មវិធី MPTC Chat
ជំហានទី៣
ចុចលើប៊ូតុង (GET)ដើម្បីទាញយកកម្មវិធី
ជំហានទី៤
រង់ចាំការទាញយក និងការតំឡើងកម្មវិធីអោយបានរួចរាល់
ជំហានទី៥
ចុចប៊ូតុង (OPEN) ដើម្បីដំណើរការកម្មវិធី
ជំហានទី៦
បន្ទប់ពីតំឡើងកម្មវិធីរួចរាល់ លោកអ្នកអាចប្រើប្រាស់បាន
របៀបបង្កើតគណនី (ចុះឈ្មោះ)
ជំហានទី១
ចុចលើពាក្យ REGISTER ដើម្បីបង្កើតគណនី
ជំហានទី២
ទី១៖ បញ្ចូលនាមរបស់អ្នក
ទី២៖ បញ្ចូលនាមត្រកូលរបស់អ្នក
ទី៤៖ បញ្ចូលលេខទូរស័ព្ទដៃរបស់លោកអ្នកដែលចង់ប្រើប្រាស់
ទី៥៖ បញ្ចូលពាក្យសំងាត់
ទី៦៖ បញ្ចូលពាក្យសំងាត់ម្តងទៀតដើម្បីផ្ទៀងផ្ទាត់
ទី៧៖ ចុចលើប៊ូតុង REGISTER
ជំហានទី៣
ទី១៖ ចុចលើលេខកូដដែលទទួលបានពីសារក្នុងទូរស័ព្ទ
ទី២៖ បន្ទាប់ពីលោកអ្នកចុច ប្រអប់វាយបញ្ចូលលេខកូដនោះ នឹងបង្ហាញលេខកូដ នោះក្នុងប្រអប់។ រួចមកវានឹងទៅជំហានបន្ទាប់
ជំហានទី៤
បន្ទាប់មកលោកអ្នកនឹងឃើញផ្ទាំងមួយរូបនេះ ដែលបានបង្ហាញថា លោកអ្នកអាចប្រើប្រាស់កម្មវីធី MPTCC បានហើយ